ត្របែកគឺជាផ្លែឈើដ៏ពេញនិយមជាពិសេសនៅអាស៊ី
ទោះយ៉ាងណាវាមិនត្រូវបានគេបរិភោគត្រឹមតែជាអាហារសម្រន់មួយនោះទេប៉ុន្តែវាក៏ត្រូវបានប្រើ
សម្រាប់ជាឱសថដើម្បីព្យាបាលផងដែល។
តើអ្វីទៅដែលបានផ្តល់ប្រយោជន៍សម្រាប់សុខភាពអំពីការទទួលទានផ្លែត្របែក?
ផ្លែត្របែកមានផ្ទុកវីតាមីន និង សារធាតុរ៉ែ ហើយវាជាប្រភេទផ្លែឈើដែលមានផ្ទុក វីតាមីន C ច្រើនបំផុតផងដែល។ អ្វីដែលមនុស្សជាច្រើនមិនបានដឹងថា
ផ្លែត្របែកគឺអាចផ្ដល់សារជាតិវីតាមីន C ឱ្យអ្នកដែលមានចំនួនសរុបច្រើនជាងផ្លែរក្រូចបួនដងបើប្រៀបធៀបជាមួយ នឹង ផ្លែក្រូចក្រូចទំហំមធ្យម។
ក្រៅពីនេះត្របែកគឺក៏សម្បូរទៅដោយវីតាមីន A ផងដែលនេះ ប្រសិនបើយើងយកទៅប្រៀបធៀបទៅ នឹង ក្រូចឆ្មា គឺវាមាន វីតាមីន A លើសក្រូចឆ្មា 10 ដង។មួយវិញទៀតផ្លែត្របែកក៏មានផ្ទុកទៅដោយ វីតាមីនB2 វីតាមីនK និង វីតាមីនE ដែលមានតួនាទីជួយទ្រទ្រង់សុខភាព។ វាក៏មានផ្ទុកជាតិកាកសរសៃ និង អាស៊ីតហ្វូលីកជាមួយសារធាតុរ៉ែផ្សេងៗជាច្រើនទៀតដូចជា ម៉ាញេទិច ផូស្វ័រ ជាតិដែក ស្ពាន់ កាល់ស្យូម និង ប៉ូតាស្យូម។ ជាមួយសារធាតុចិញ្ចឹមទាំងនេះយើងអាចសន្និដ្ឋានបានថាផ្លែត្របែកពិត ជាផ្លែឈើសុខភាពសម្រាប់យើងជ្រើសរើសមកទទួលទាន។ ហើយចំនុចដែលគួរអោយកត់សម្គាល់មួយទៀតនោះគឺ ត្របែកជាដើមឈើមួយប្រភេទដែលងាយស្រួលដាំ និង មិនត្រូវការសារធាតុគីមីមកបំប៉ននោះទេ៕
ប្រភព ៖ ខេមបូកំសាន្ត