អត្ថប្រយោជន៍​នៃការទទួលទាន​ផ្លែ​ត្របែក

10:02 PM
ត្របែកគឺជាផ្លែឈើដ៏ពេញនិយមជាពិសេសនៅអាស៊ី ទោះយ៉ាងណាវាមិនត្រូវបានគេបរិភោគត្រឹមតែជាអាហារសម្រន់មួយនោះទេប៉ុន្តែវាក៏ត្រូវបានប្រើ សម្រាប់ជាឱសថដើម្បីព្យាបាលផងដែល។ តើអ្វីទៅដែលបានផ្តល់ប្រយោជន៍សម្រាប់សុខភាពអំពីការទទួលទានផ្លែត្របែក?


ផ្លែត្របែកមានផ្ទុកវីតាមីន និង សារធាតុរ៉ែ ហើយវាជាប្រភេទផ្លែឈើដែលមានផ្ទុក វីតាមីន C ច្រើនបំផុតផងដែល។ អ្វីដែលមនុស្សជាច្រើនមិនបានដឹងថា
ផ្លែត្របែកគឺអាចផ្ដល់សារជាតិវីតាមីន C ឱ្យអ្នកដែលមានចំនួនសរុបច្រើនជាងផ្លែរក្រូចបួនដងបើ​ប្រៀបធៀប​ជាមួយ​ នឹង ​ផ្លែ​ក្រូចក្រូចទំហំមធ្យម។
ក្រៅពីនេះត្របែកគឺក៏សម្បូរទៅដោយវីតាមីន A ផងដែលនេះ ប្រសិនបើយើងយកទៅប្រៀបធៀបទៅ នឹង ក្រូចឆ្មា គឺវាមាន វីតាមីន A លើសក្រូចឆ្មា​ 10 ដង។មួយ​វិញ​ទៀត​ផ្លែ​ត្របែក​ក៏​មាន​ផ្ទុក​ទៅ​ដោយ វីតាមីនB2 វីតាមីនK និង វីតាមីនE ដែល​មាន​តួនាទី​ជួយ​ទ្រទ្រង់​សុខភាព។ វា​ក៏​មាន​ផ្ទុក​ជាតិ​កាក​សរសៃ និង អាស៊ីតហ្វូលីក​ជាមួយ​សារធាតុ​រ៉ែ​ផ្សេងៗ​ជា​ច្រើន​ទៀត​ដូចជា ម៉ាញេទិច ផូស្វ័រ ជាតិ​ដែក ស្ពាន់ កាល់ស្យូម និង ប៉ូតាស្យូម។ ជាមួយ​សារធាតុ​ចិញ្ចឹម​ទាំងនេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា​ផ្លែ​ត្របែក​ពិត​ ជា​ផ្លែឈើ​សុខភាព​សម្រាប់​យើង​ជ្រើសរើស​មក​ទទួលទាន។ ហើយ​ចំនុច​ដែល​គួរ​អោយ​កត់​សម្គាល់​មួយ​ទៀត​នោះ​គឺ ​ត្របែក​ជា​ដើមឈើ​មួយ​ប្រភេទ​ដែល​ងាយ​ស្រួល​ដាំ និង មិន​ត្រូវ​ការ​សារ​ធាតុ​គីមី​មក​បំប៉ន​នោះ​ទេ៕

ប្រភព ៖ ខេមបូកំសាន្ត

Share this

Related Posts

First