Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

Facebook ធ្វើតេស្តមុខងារថ្មីបញ្ឍប់អ្នកពូកែ Fake Profile Picture

7:20 AM Add Comment
Facebook បានចាប់ផ្ដើមធ្វើតេស្តមុខងារថ្មីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលមុខងារថ្មីនេះគឺការពាររូបភាព Profile របស់អ្នកពីការលួចយកទៅ Fake account។


នៅពេលមុខងារមួយនេះដាក់អោយតំណើរការទូទាំងពិភពលោក អ្នកនឹងឃើញមុខងារមួយដាក់ថា Turn on Profile Picture Guide នៅពេលអ្នកបើកតំណើរការមុខងារនេះហើយ នោះអ្នកផ្សេងមិនអាច Save ឬសូម្បីតែ Screenshot profile ថ្មីរបស់អ្នកបានឡើយ។

យ៉ាងណាមុខងារថ្មីនេះនឹងដាក់អោយប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Android មុខគេ។ ហើយសង្ឃឹមថាមុខងារថ្មីនេះនឹងដាក់អោយតំណើរការទូរទាំងសកលលោកក្នុងពេលឆាប់ៗ៕

ប្រភព៖ engadget

ស្ថាបនិកគេហទំព័រ Kickass Torrent ត្រូវចាប់ខ្លួនដោយអជ្ញាធរប៉ូឡូញ

7:42 PM Add Comment
លោក Artem Vaulin ស្ថាបនិក និងជាអ្នកគ្រប់គ្រង់គេហទំព័រ Kickass Torrent ដែលគ្រប់គ្នាស្គាល់ជាគេហទំព័រដែលអាចស្វែងរក ភាពយន្ត ឬឯកសារផ្សេងនោះពេលនេះត្រូវបានអជ្ញាធរ ប៉ូឡូញចាប់ខ្លួនកាលពីថ្ងៃ 20 កក្កដា។



យោងតាមបណ្ដឹងព្រហ្មទណ្ឌមួយ លោក Vaulin ត្រូវបានគេប្ដឹងពីបទរំលោភកម្មសិទ្ធបញ្ញាត្ត សិទ្ធក្នុងការនិពន្ធ។ បើតាមអជ្ញារធរបញ្ញាក់ថា KAT(Kickass Torrent) បានធ្វើអោយខាតបង់ប្រាក់ម្ចាស់កម្មសិទ្ធបញ្ញាត្តជាង ១ពាន់លានដុល្លា ($1 billion)។

ក្រុមប៉ូលិសបានប្រើប្រអប់ផ្ញើរសាររបស់ Apple ដើម្បីតាមដានសកម្មភាពរបស់ Vaulin។ ក្នុងបណ្ដឹងបានបញ្ជាក់ទៀតថា ក្រុមភ្នាក់ងារសម្ងាត់បានតាមដានរាល់សកម្មភាព និងប្រព័ន្ធប្រតិបត្តការរបស់ KAT។ ហើយពួកគេក៏ប្រមូលបានទិន្ន័យបុគ្គលិករបស់ KAT ផងដែរ។

ក្រុមប៉ូលិសបានបញ្ជាក់ថា Vaulin បានប្រើសប្រាស់ Email (trim@me.com) ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Apple ហើយប៉ូលិសក៏បានរៀបចំឯកសារអោយក្រុមហ៊ុន Apple ដើម្បីសុំច្បាប់ចម្លងសារទាំងអស់របស់ Vaulin ក្នុងប្រតិបត្តិការមួយនេះ។

អជ្ញារធរបានបញ្ជាក់ទៀតថា Vaulin តំណើរការ KAT ដោយជ្រកក្រោមឈ្មោះក្រុមហ៊ុន Cryptoneat របស់ អ៊ុយក្រែន៕

ប្រភព ៖ softpedia
ប្រែសម្រួលដោយ ៖ Piphup Komsan

មិនមែនត្រឹមតែជាដង Selfie នោះទេ ប៉ុន្តែវាមានសមត្ថភាពអស្ចារ្យច្រើនទៀត

1:10 AM Add Comment
Automated Selfie Stick មិនត្រឹមតែជាឧបករណ៍ Selfie តែម្យ៉ាងទេប៉ុន្តែវាក៏មានបន្ថែមកង្ហាសងខាង សម្រាប់ធ្វើជាខ្សល់បក់ អោយសក់ប៉ើងទៅក្រោយ ដើម្បីអោយរូបភាពមើលទៅ ហាក់ដូចកំពុងធ្វើតំណើរទៅណាអញ្ចឹង។


មិនមែនមានត្រឹមតែកង្ហានោះទេ ប៉ុន្តែវាមានភ្លើងបំភ្លឺសងខាងដើម្បីជាជំនួយក្នុងការថតផងដែរ។ ចង់ដឹងច្បាស់សូមទស្សនាវិដេអូបង្ហាញលក្ខណៈសម្បត្តិឧបករណ៍មួយនេះខាងក្រោម៖


អត្ថបទដោយ ៖ ពិភពកម្សាន្ត
វិដេអូ ៖ Youtube