ស្ថាបនិកគេហទំព័រ Kickass Torrent ត្រូវចាប់ខ្លួនដោយអជ្ញាធរប៉ូឡូញ

7:42 PM
លោក Artem Vaulin ស្ថាបនិក និងជាអ្នកគ្រប់គ្រង់គេហទំព័រ Kickass Torrent ដែលគ្រប់គ្នាស្គាល់ជាគេហទំព័រដែលអាចស្វែងរក ភាពយន្ត ឬឯកសារផ្សេងនោះពេលនេះត្រូវបានអជ្ញាធរ ប៉ូឡូញចាប់ខ្លួនកាលពីថ្ងៃ 20 កក្កដា។



យោងតាមបណ្ដឹងព្រហ្មទណ្ឌមួយ លោក Vaulin ត្រូវបានគេប្ដឹងពីបទរំលោភកម្មសិទ្ធបញ្ញាត្ត សិទ្ធក្នុងការនិពន្ធ។ បើតាមអជ្ញារធរបញ្ញាក់ថា KAT(Kickass Torrent) បានធ្វើអោយខាតបង់ប្រាក់ម្ចាស់កម្មសិទ្ធបញ្ញាត្តជាង ១ពាន់លានដុល្លា ($1 billion)។

ក្រុមប៉ូលិសបានប្រើប្រអប់ផ្ញើរសាររបស់ Apple ដើម្បីតាមដានសកម្មភាពរបស់ Vaulin។ ក្នុងបណ្ដឹងបានបញ្ជាក់ទៀតថា ក្រុមភ្នាក់ងារសម្ងាត់បានតាមដានរាល់សកម្មភាព និងប្រព័ន្ធប្រតិបត្តការរបស់ KAT។ ហើយពួកគេក៏ប្រមូលបានទិន្ន័យបុគ្គលិករបស់ KAT ផងដែរ។

ក្រុមប៉ូលិសបានបញ្ជាក់ថា Vaulin បានប្រើសប្រាស់ Email (trim@me.com) ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Apple ហើយប៉ូលិសក៏បានរៀបចំឯកសារអោយក្រុមហ៊ុន Apple ដើម្បីសុំច្បាប់ចម្លងសារទាំងអស់របស់ Vaulin ក្នុងប្រតិបត្តិការមួយនេះ។

អជ្ញារធរបានបញ្ជាក់ទៀតថា Vaulin តំណើរការ KAT ដោយជ្រកក្រោមឈ្មោះក្រុមហ៊ុន Cryptoneat របស់ អ៊ុយក្រែន៕

ប្រភព ៖ softpedia
ប្រែសម្រួលដោយ ៖ Piphup Komsan

Share this

Related Posts

Previous
Next Post »