ពិបាកបន្ទោរបង់មែនទេ? អនុវត្តន៍វិធីសាស្ត្រខាងក្រោមអាចជួយអ្នកបាន

1:27 AM
ចលនាញឹកញាប់ពោះវៀននាំឱ្យមានការឈឺពោះ, ការធ្លាក់ចុះនៃចំណង់អាហារ, និងហើមពោះ។ ប្រសិនបើអ្នកពិបាកក្នុងការបន្ទោរបង់ សូមអនុវត្តន៍វិធីសាស្ត្រខាងក្រោម ដែលអាចជួយរំលាយអាហារ និងធ្វើអោយអ្នកងាយស្រួលក្នុងការបន្ទោបង់។

១. ពិសារទឹកអោយបានច្រើន
សូមប្រាកដថាអ្នកពិសារទឹកក្នុង ១ថ្ងៃ ១.៩លីត្រ ប្រសិនបើពោះវៀនអ្នកមិនមានសារធាតុរាវគ្រប់គ្រាន់ទេ ការរំលាយអាហារនឹងថយចុះ ហើយការបន្ទោរបង់ក៏មានការពិបាក និងឈឺចាប់ផងដែរ។


២. ពិសារកាហ្វេ មួយទៅ ពីរពែងក្នុងមួយថ្ងៃ
ខណៈរាងកាយរបស់អ្នកកំពុងស្រូបយកជាតិកាហ្វេអ៊ីន វានឹងចាប់យកជាតិទឹកពីពោះវៀនតូច ហើយវានឹងធ្វើអោយពោះរបស់អ្នកចាប់ផ្ដើមកម្រើកនឹងមានចលនាដូចកំពុងរំលាយអាហារ។ តែយ៉ាងណាសូមកុំព្យាយាមពិសារកាហ្វេច្រើន ព្រោះសារធាតុកាហ្វេអ៊ីនច្រើនក៏អាចប៉ះពាល់ដល់សុខភាពអ្នកផងដែរ។ ត្រឹមមួយ ឬពីរពែងក្នុងមួយថ្ងៃ នៅពេលព្រឹកទៅបានហើយ។


៣. ធ្វើលំហាត់ប្រាណអោយបានច្រើន ដូចជាការដើរហាត់ប្រាណ
ការធ្វើលំហាត់ប្រាណអាចបង្កការកន្ត្រាក់សាច់ដុំនៅក្នុងពោះវៀនដែលជួយអ្នកក្នុងការរំលាយអាហាររបស់អ្នក។ បើទោះជាការទល់លាមក អាចធ្វើអោយអ្នកមានអារម្មណ៍មិនស្រួល តែកុំព្យាយាមគេង ឬអង្គុយមួយកន្លែង គួរតែដើរទៅវិញទៅមកទើបអាចធ្វើអោយពោះវៀនមានចលនា។


៤. កុំប្រើថ្នាំបំបាត់ការឈឺចាប់
aspirin, ibuprofen និងថ្នាំ morphine ធ្វើឱ្យទល់លាមកគួរតែជៀសវាង ប្រើតែពេលចាំបាច់ទៅបានហើយ។ គួរតែញាំអាហារបំប៉នដែលមានសារធាតុ Fiber មកជំនួសវិញ។ ដូចគ្នាផងដែរគួរតែជៀសវាកុំប្រើថ្នាំបន្សាបជាតិអាស៊ីត។ វត្ថុទាំងនោះមានផ្ទុកសារធាតុ calcium ឬ aluminum ដែលអាចធ្វើអោយអ្នកទល់លាមកបាន។


៥. ញាំអាហារបំប៉នសុខភាព ផ្សេងៗដែលសម្បូរដោយជាតិពោត ឬស្រូវសាឡី
សូមព្យាយាមសាកល្បងអាហារបំប៉នដូចជា Metamucil ឬ FiberCon ដែលពួកវាទាំងអស់នោះអ្នកអាចរកទិញបានតាមផ្សារទំនើប ឬឱសថស្ថានធំៗផ្សេងៗ។


៦. កុំព្យាយាមទប់ នៅពេលដែលអ្នកមានអារម្មណ៍ថាចង់មក
បញ្ហាទល់លាមកក៏អាចបណ្ដាលមកពីអ្នកព្យាយាមទប់ នៅពេលដែលវាចង់មក។ ក្នុងករណីនេះលាមកអាចខាប់ និងពិបាកក្នុងការបញ្ចេញមកក្រៅ។ ដូច្នេះគួរតែទៅបញ្ចេញចោល កុំអោយវានៅស្ទះក្នុងពោះវៀនធំ៕


អត្ថបទពី ៖ ខេមបូកម្សាន្ត

Share this

Related Posts

Previous
Next Post »