លោកយាយ រតន៏ ជាគ្រូទាយនៅមុខព្រះបរមរាជវាំង បានបង្ហើបប្រាប់ពីរឿងដែលបុរសៗមានប្រជ្រុយត្រង់ចំណុចពិសេសនេះថា ឲ្យតែបុរសណាមានប្រជ្រុយត្រង់ចំណុចសំខាន់នេះពីកំណើតមក គេគេចមិនផុតពីស្រីដេញទេ ហើយគេហៅបុរសនេះថា (ប្រុសស្វាក់ស្រី ញ៉ែឆាប់បាន) បើទោះជាបុរសនោះមិនពូកែវោហារ មិនស្អាត មិនសង្ហាអ្វីក៏ដោយ។
លោកយាយបានបន្តថា បុរសមានប្រជ្រុយត្រង់តង់ខ្យុង(ប្រជ្រុយលើលិង្គ)នេះ សម្បូរស្រីស្រឡាញ់ណាស់ ស្រីណាឃើញក៏បាក់លើរូបគេដែរ មនុស្សស្រីឃើញបុរសនេះភ្លាមចាប់មានចិត្តស្នេហាគ្នាភ្លាមតែម្ដង និយាយទៅបុរសមានប្រជ្រុយត្រង់ចំណុចពិសេសនេះមានមន្តស្នេហ៍ពីកំណើត គ្មានប្រើស្នេហ៍ស្នូកឬអាគមគាថាអ្វីនោះទេ ហើយរឿងនេះក៏មិនមែនទើបតែឮនៅសម័យនេះដែរ បុរសដែលមានប្រជ្រុយត្រង់ចំណុចពិសេស មានស្រីស្រឡាញ់ច្រើននោះគឺល្បីតាំងតែពីមុនៗមកក្នុងសម័យដូនតាមកម្ល៉េះ។
គ្រូទាយម្នាក់នេះបានបង្ហើបថា មានមនុស្សប្រុសមួយចំនួនបានមកពឹងពររូបលោកឲ្យជួយ ដោយ ពួកគេខ្លះបានឆ្ងល់ថា “ហេតុអីបានជារូបគេស្វាក់តែស្រី ចំណែកឯលុយកាក់វិញរកមិនសល់សោះ ធ្វើម៉េចទើបបាត់ប្រជ្រុយត្រង់ចំណុចនេះ ហើយកុំឲ្យស្រីតាម”?
ជាការឆ្លើយតបនឹងសំនួរនេះខាងលើនេះយាយ រតន៍ បានឆ្លើយថា ជាការពិតបុរសដែលមានប្រជ្រុយត្រង់ចំណុចពិសេសនេះ រកលុយមិនសល់ទេ និងជាមនុស្សប្រុសចិត្តសាវាទៀតផង ព្រោះបុរសមានប្រជ្រុយត្រង់ចំណុចពិសេសនេះ ស្រីដូចជាស្រមោលអន្ទោលតាមប្រាណមនុស្សនេះអញ្ចឹង ទោះបីជាខំជៀសមិនចង់ជួបក៏ដោយ ក៏គង់តែមានស្រីតាមមករកដែរ នេះជាសភាវៈពិតរបស់មនុស្សប្រភេទនេះ។ រហូតដល់មានបុរសខ្លះថែមទាំងលែងខ្វល់ខ្វាយដល់ប្រពន្ធកូននៅផ្ទះទៀតផង ព្រោះរូបគេជ្រួលជ្រើមតែជាមួយស្រីដែលគេញាក់បានញាក់បាននោះឯង។
ចុះបើបុរសខ្លះមានប្រជ្រុយចំចំណុចសំខាន់នេះ តែបុរសនោះមិនមានចិត្តក្បត់ជាមួយគ្រួសារ ហើយចង់ធ្វើខ្លួនឲ្យដូចជាបុរសដទៃដែរនោះ តើត្រូវធ្វើយ៉ាងដូចម្ដេច? ឆ្លើយតបនឹងសំនួរនេះ លោកយាយ រតន៏ បាននិយាយថា ប្រុសៗដែលមានប្រជ្រុយត្រង់ចំណុចសំខាន់នោះ ហើយខ្លួនមានស្រីតាមស្នេហ៍ច្រើនពេក ដោយខ្លួនឯងគិតថាវាមិនប្រសើរចំពោះគ្រួសារ ឬក៏ជីវិតរបស់ខ្លួនទៅថ្ងៃក្រោយនោះ គេអាចទៅរកលោកយាយធ្វើពិធីបង្គ្រប់កិច្ចអុចចេញ ដើម្បីនាំជ័យនាំលាភ នាំសុភមង្គលដល់គ្រួសារវិញបានផងដែរ ព្រោះល្បែងស្រី ល្បែងស្រា ល្បែងភ្នាល់ទាំងឡាយ សុទ្ធតែជាហេតុនាំឲ្យវិនាសទាំងអស់ គ្មានអ្វីថ្កុំថ្កើងរុងរឿងសម្រាប់ជីវិត និងគ្រួសារឡើយ៕
ការលើកឡើងខាងលើនេះគឺគ្រាន់តែជាការអះអាងបែបអបិយជំនឿប៉ុណ្ណោះ ចុះមិត្តអ្នកអានយល់យ៉ាងណាដែរ?
អត្ថបទពី ៖ khmer-press
EmoticonEmoticon