Showing posts with label ចំណេះដឹង. Show all posts

ឆ្ងល់ទេ ហេតុអ្វីបានជាលេខចុចលើទូរស័ព្ទ និងលើម៉ាស៊ីនគិតលេខបញ្រ្ចាសគ្នាចឹង?
ចំណេះដឹង បច្ចេកវិទ្យាសព្វថ្ងៃបច្ចេកវិទ្យាទំនើបមែនទែន ដែលអ្នកអាចធ្វើអ្វីៗបានសឹងទាំងអស់តាមរយៈទូរស័ព្ទរបស់អ្នក។ ក្នុងនោះ សូម្បីតែម៉ាស៊ីនគិតលេខ ក៏ទូរស័ព្ទកំពុងតែបំពេញមុខងារជំនួសម៉ាស៊ីនគិតលេខទៅហើយ។ ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់ប្រើប្រាស់ម៉ាស៊ីនគិតលេខ ទាំងជាម៉ាស៊ីនផ្ទាល់ ឬនៅក្នុងទូរស័ព្ទ តើអ្នកដែលកត់សម្គាល់ថាទម្រង់លេខចុចមានភាពខុសគ្នា និងបញ្រ្ចាស់គ្នាទៅវិញ?
ខាងក្រោមនេះ ជាហេតុផលដែលវាមានភាពខុសគ្នាដូចនេះ បើទោះជាមានមុខងារដូចគ្នាក៏ដោយ៖
វាចាប់ផ្តើមតាំងពីសម័យដែលមិនទាន់មានម៉ាស៊ីនគិតលេខសម្រាប់ប្រើប្រាស់នៅឡើយ គឺមានតែម៉ាស៊ីនសម្រាប់ដាក់លុយ ដែលជំនាន់នោះ គឺគេរៀបចំក្តារចុចដោយដាក់លេខ 0 នៅក្រោមគេ ហើយលេខបន្តបន្ទាប់គ្នាពីក្រោមឡើងទៅលើ ដោយសារលេខ 0 ជាលេខដែលគេត្រូវការប្រើប្រាស់ញឹកញាប់ជាងគេ ដូចនេះទើបគេដាក់វានៅត្រូវដៃរបស់អ្នកចុចជាងគេ។ ហើយរយៈពេលក្រោយមក នៅពេលដែលម៉ាស៊ីនគិតលេខ ត្រូវបានគេបង្កើតមក គេក៏ប្រើនូវទម្រង់ដូចគ្នាទៅនឹងម៉ាស៊ីនសម្រាប់ចុះឈ្មោះលុយផងដែរ។
ក្រោយមកទៀត នៅពេលដែលម៉ាស៊ីនគិតលេខ ដែលកាន់ដៃត្រូវបានគេបង្កើតទៀតនោះ គេក៏នៅតែប្រើនៅទម្រង់ចុចដូចគ្នាដោយយកលេខ 0 នៅខាងក្រោម ហើយដាក់លេខបន្តបន្ទាប់ពីក្រោមទៅលើ។
នៅក្នុងកំឡុងមុនទស្សវត្សទី ១៩៦០ នៅពេលដែលទូរស័ព្ទកំពុងស្ថិតក្នុងដំណាក់កាលវិវត្តន៏នោះ គេបានបង្កើតនៅប្រព័ន្ធចុចលេខដែលមានលក្ខណៈខុសទាំងស្រុងពីប្រព័ន្ធចុចរបស់ម៉ាស៊ីនគិតលេខ ដែលវាហៅថា Rotary Dials ដែលមានលេខទាំងអស់តម្រៀបគ្នាជារង្វង់ ហើយអ្នកប្រើប្រាស់អាចដាក់ដៃទៅក្នុងប្រហោងនៃលេខនីមួយៗ ហើយបង្វិលដើម្បីប្រើប្រាស់បាន។
ប៉ុន្តែបន្ទាប់ពីនោះមក គេចាប់ផ្តើមធ្វើការសិក្សាទៅលើវិធីចុចថ្មី ដែលអាចឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការចុចលេខផ្សេងៗ។ អ្នកវិទ្យាសាស្រ្តនៅ Bell Laboratories បានព្យាយាមបង្កើតនូវប្រព័ន្ធថ្មីផ្សេងទៀតពីប្រព័ន្ធ Rotary Dials ដែលមានភាពស្មុគស្មាញ ដែលប្រព័ន្ធថ្មីនោះមានឈ្មោះថា Touch Tone។
ប៉ុន្តែបញ្ហាមួយដែលគេត្រូវព្យាយាមស្វែងរកចម្លើយនោះគឺ តើគេគួរដាក់លេខណា នៅកន្លែងណា។ បន្ទាប់ពីបានធ្វើការស្រង់មតិ និងពិសោធន៏ពីអ្នកប្រើប្រាស់សាកល្បងជាច្រើនមក គេក៏រកឃើញថាផ្ទាំងចុចដែលមានលក្ខណៈផ្តុំលេខគ្នា បី ៗ ក្នុងជួរនីមួយៗ ដែលមាន ៤ ជួរ ជាផ្ទាំងដែលអ្នកសាកល្បងងាយប្រើប្រាស់ ងាយចំណាំ និងមានការ Error ក្នុងការប្រើប្រាស់តិចជាងគេ។
ហេតុនេះហើយបានជា ប្រព័ន្ធចុចដូចដែលអ្នកបានឃើញលើទូរស័ព្ទរបស់អ្នកត្រូវបានគេបន្តប្រើមកដល់សព្វថ្ងៃ។ បើទោះជាវាមិនមានដើមកំណើតចេញពីប្រព័ន្ធចុចរបស់ម៉ាស៊ីនគិតលេខក៏ដោយ ក៏វាមានឥទ្ធិពល និងមានរូបរាងប្រហាក់ប្រហែលសឹងតែទាំងស្រុងទៅហើយ៕
ប្រភព៖ anarchak.com

វិធីព្យាបាលជំងឺឡើងជាតិអាស៊ីត យ៉ាងមានប្រសិទ្ធភាព
ការថែទាំ ចំណេះដឹង វិធីសាស្ត្រ សុខភាពជម្ងឺឡើងជាតិអាសុីតអាចធ្វើអោយជើងយើងចាប់ផ្ដើមប្រះកែង និងហើមពិបាកក្នុងការដើរ។ ខាងក្រោមជាវិធីសាស្ត្រងាយៗដែលអ្នកអាចអនុវត្តនៅផ្ទះបានដោយពុំចាំបាច់អស់ថវិកា។
* វិធីធ្វើ៖
– យកផ្លែល្ហុង១ផ្លែចិតសំបក និងពុះយកគ្រាប់ចេញ រួចចិតវាជាដុំតូចៗល្មម
– ដាក់ដាំទឹក២លីត្រឲ្យពុះរួចដាក់ល្ហុងចូលរួចទុកឲ្យពុះរយៈពេលប្រមាណ១០នាទី
– បន្ទាប់មកអ្នកអាចយកទឹករបស់វាមកឆុងជាមួយតែបៃតងទុក។
សូមអនុវត្តន៍ ២ទៅ៣សប្ដាហ៍នឹងឃើញលិទ្ធផល៕
ប្រភព៖ eangsophalleth

ច្បាប់ចរាចរណ៍ផាកពិន័យថ្មី សុំអាននិងយល់ដឹងអោយហើយ បើមិនចង់អស់លុយ
ចំណេះដឹង ចរាចរណ៍ ច្បាប់កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ដលេខាលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២ ជំពូក និង ៩២ មាត្រា។ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលព្រះមហាក្សត្រ ទើបឡាយព្រះហស្ដលេខា កាលពីពេលថ្មីៗដោយច្បាប់នេះមានការផ្លាស់ប្ដូរមួយចំនួនលើការផាកពិន័យពីច្បាប់ចាស់ ២០០៧។
មាត្រា៧៥
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃទៅ ១ ខែ និង ពិន័យជាប្រាក់ពី ១០០០០០រៀល (មួយសែនរៀល) ទៅ ៨០០ ០០០រៀល (ប្រាំបីសែនរៀល) ចំពោះជនណាបើកបរយានយន្តដោយគ្មានប័ណ្ណបើកបរ ឬក្នុងរយៈពេលដែលប័ណ្ណបើកបរត្រូវបានដកហូតព្យួរទុក ឬទុកជាមោឃៈ លើកលែងតែជនបើកបរទោចក្រយានយន្ត ឬត្រីចក្រយានយន្ត។
មាត្រា៧៦
ជនណាបើកបរយានយន្ត មិនព្រមបញ្ឈប់យានយន្តតាមការបញ្ឈប់របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុល ឬ សារធាតុញៀន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃទៅ ១ ខែ និង ពិន័យជាប្រាក់ពី ១០០ ០០០រៀល (មួយសែនរៀល) ទៅ ៨០០ ០០០ រៀល (ប្រាំបីសែនរៀល)។
មាត្រា៧៧
ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ ខែ ទៅ ៦ ខែ និង ពិន័យជាប្រាក់ ៨០០ ០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០ ០០០ រៀល (បួនលានរៀល)។
មាត្រា៨១
ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូឬថ្នាក់ដឹកនាំជាន់ខ្ពស់បង្កការខូចខាតដល់យានយន្តរបស់ក្បួនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ និង ពិន័យជាប្រាក់ពី ៨០០ ០០០រៀល (ប្រាំបីសែនរៀល) ទៅ៤០០០ ០០០រៀល (បួនលានរៀល)។
មាត្រា៨២
ជនណាប្រើប្រាស់រថយន្តដោយគ្មានបណ្ណសម្គាល់រថយន្តឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ និង ពិន័យជាប្រាក់១សែនរៀលទៅ ៨ សែនរៀល។
មាត្រា៨៣
ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឲ្យមានរបួសដល់អ្នកដទៃហើយបណ្ដាលឲ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី ២០០០ ០០០រៀល (ពីរលានរៀល)ទៅ ១០ ០០០ ០០០រៀល (ដប់លានរៀល) ។
មាត្រា៦៩
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលមានសមត្ថកិច្ចត្រួតពិនិត្យបទល្មើសចរាចរណ៍ត្រូវចេញបង្កាន់ដៃផាកពិន័យដែលមានគល់បញ្ជីត្រឹមត្រូវ។ ទម្រង់បែបបទនៃបង្កាន់ដៃផាកពិន័យ និងការគ្រប់គ្រងប្រាក់ចំណូលដែលបានមកពីការផាកពិន័យ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។
មាត្រា៧៤
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្របខណ្ឌមុខងារឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកបណ្ណបើកបរ ផ្លាកលេខ បណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ពី ១០០ ០០០រៀល (មួយសែនរៀល) ទៅ៨០០ ០០០រៀល (ប្រាំបីសែនរៀល)។
ក្នុងករណីដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកធ្វើឲ្យមានការខូចខាតឬបាត់បង់ផ្នែកណាមួយនៃយានជំនិះដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតឬបាត់បង់នោះ។
កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ដលេខាលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២ ជំពូក និង ៩២ មាត្រា។ ផ្អែកតាមរដ្ឋធម្មនុញ្ញ បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ដលេខា ច្បាប់នេះ នឹងចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេល ១០ ថ្ងៃ និង ចូលជាធរមាននៅទូទាំងប្រទេសក្នុងរយៈពេល ២០ថ្ងៃ។ ច្បាប់នេះកំពុងផ្សព្វផ្សាយឲ្យសាធារណៈជនបានដឹងចាប់ពីពេលនេះតទៅ៕

ហេតុអ្វី @[4:0] ចេញឈ្មោះ Mark Zuckerberg? តើវាអាចបញ្ជាក់ថាគណនីរបស់អ្នកត្រូវលួចដែរទេ?
Facebook ចំណេះដឹង បច្ចេកវិទ្យា ពត៌មានថ្មីប៉ុន្មានសប្ដាហ៍នេះក្នុងបណ្ដាញសង្គមសម្បូររឿងចលាចលជាច្រើនដែរគ្រប់គ្នាមិនទាន់យល់ច្បាស់ពីរឿងទាំងអស់នេះ។ ថ្ងៃនេះ ពិភពកម្សាន្តសូមបកស្រាយលេខកូដនោះដូចខាងក្រោម៖
លេខកូដ@[:] ត្រូវក្រុមហ៊ុន Facebook បង្កើតឡើងក្នុងគោលបំណង ប្រើសម្រាប់ Tag ឬ Mention ឈ្មោះអ្នកម្នាក់ក្នុង Facebook ដោយសារឈ្មោះរបស់ស្ថាបនិក Facebook នៅលេខរៀងទី 4 ក្នុង Database ដូចនេះនៅពេលដែលអ្នកវាយ @[4:0] នោះវានឹងចេញឈ្មោះ Mark Zuckerberg។
បច្ចុប្បន្នលេខកូដមួយនោះត្រូវបានក្រុមហ៊ុន Facebook ធ្វើកំណែទម្រង់ថ្មីអោយកាន់តែប្រសើរក្នុងការ Tag ឬ Mention ឈ្មោះរបស់មិត្តរបស់អ្នក អ្នកគ្រាន់តែវាយ @ បន្ទាប់មកអក្សរខាងដើមនៃឈ្មោះដែលអ្នកចង់ Tag នោះវានឹងលោតចេញឈ្មោះមិត្តរបស់អ្នក។
លេខកូដខាងលើវាមិនបានកំណត់ថាគណនីអ្នកត្រូវបានលួចឬមិនលួចនេះទេ។ បច្ចុប្បន្ននៅតែមានមនុស្សមួយចំនួនយលថាវា Trick ដូច្នេះទើបមានមនុស្សមួយចំនួននៅចាញ់បោកការបញ្ចោតមួយនេះ៕
រក្សាសិទ្ធដោយ៖ ពិភពកម្សាន្ត
លេខកូដ
Subscribe to:
Posts (Atom)