ប៉ុន្មានសប្ដាហ៍នេះក្នុងបណ្ដាញសង្គមសម្បូររឿងចលាចលជាច្រើនដែរគ្រប់គ្នាមិនទាន់យល់ច្បាស់ពីរឿងទាំងអស់នេះ។ ថ្ងៃនេះ ពិភពកម្សាន្តសូមបកស្រាយលេខកូដនោះដូចខាងក្រោម៖
លេខកូដ
@[:] ត្រូវក្រុមហ៊ុន Facebook បង្កើតឡើងក្នុងគោលបំណង ប្រើសម្រាប់ Tag ឬ Mention ឈ្មោះអ្នកម្នាក់ក្នុង Facebook ដោយសារឈ្មោះរបស់ស្ថាបនិក Facebook នៅលេខរៀងទី 4 ក្នុង Database ដូចនេះនៅពេលដែលអ្នកវាយ @[4:0] នោះវានឹងចេញឈ្មោះ Mark Zuckerberg។
បច្ចុប្បន្នលេខកូដមួយនោះត្រូវបានក្រុមហ៊ុន Facebook ធ្វើកំណែទម្រង់ថ្មីអោយកាន់តែប្រសើរក្នុងការ Tag ឬ Mention ឈ្មោះរបស់មិត្តរបស់អ្នក អ្នកគ្រាន់តែវាយ @ បន្ទាប់មកអក្សរខាងដើមនៃឈ្មោះដែលអ្នកចង់ Tag នោះវានឹងលោតចេញឈ្មោះមិត្តរបស់អ្នក។
លេខកូដខាងលើវាមិនបានកំណត់ថាគណនីអ្នកត្រូវបានលួចឬមិនលួចនេះទេ។ បច្ចុប្បន្ននៅតែមានមនុស្សមួយចំនួនយលថាវា Trick ដូច្នេះទើបមានមនុស្សមួយចំនួននៅចាញ់បោកការបញ្ចោតមួយនេះ៕
រក្សាសិទ្ធដោយ៖ ពិភពកម្សាន្ត
Share this
EmoticonEmoticon