ពត៌មានមួយនោះគឺលេចលឺយូរមកហើយអំឡុងឆ្នាំ 2007 ហើយវាក៏ត្រូវបានផ្ញើរតគ្នានឹងល្បីមួយឆាវ បន្ទាប់មកក៏ស្ងប់ទៅវិញ។ ហើយថ្មីៗនេះវាក៏កក្រើកម្ដងទៀត ដោយព្រឹកនេះ មានគណនីជាច្រើនទទួលបានសារមួយនេះ សូម្បីតែខ្ញុំផ្ទាល់ក៏ទទួលបានមិនក្រោម 5 messages ដែរ។ សារបោកបញ្ចោតមួយនេះវានៅតែធ្វើអោយកក្រើកបណ្ដាញសង្គមដដែលៗ វាមានច្រើនលក្ខណៈ តែអត្ថន័យស្រដៀងៗគ្នា ដូចក្នុងរូបខាងក្រោម៖
សារបោកបញ្ចោតទាំងអស់នេះត្រូវគេផ្ញើរដដែលៗតាមរយៈ Email, Facebook ឬ Twitter និងតាម Messenger ជាដើម។ ទោះយ៉ាងណា ពត៌មាននេះមិនគួរធ្វើអោយអ្នកព្រួយបារម្មណ៍នោះទេ ព្រោះគោលដៅអ្នកផ្ញើរពត៌មាននេះគឺគ្រាន់តែចង់អោយអ្នកផ្ញើរតទៅអ្នកដ៏ទៃ ដើម្បីអោយរឿងកាន់តែចលាចល។
ជាចុងក្រោយ ខ្ញុំសុំសូមនូមពរ អ្នកគួរតែបញ្ឈប់ការផ្ញើរតទៅកាន់មិត្តរបស់អ្នកដើម្បីបញ្ឈប់ភាពចលាចលមួយនេះ៕
EmoticonEmoticon