ហេតុអ្វីត្រូវចូលឆ្នាំចំនួន៣ថ្ងៃ តើវាមានអត្ថន័យយ៉ាងដូចម្តេច?

2:35 AM

ជាទូទៅពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺប្រារព្ធទៅ៣ថ្ងៃ ក្នុងខែចែត្រ។ ថ្ងៃទាំង៣ដែលគេតែប្រារព្ធនោះគេហៅថា ថ្ងៃសង្គ្រាន្តឬថ្ងៃចូល ជាថ្ងៃទីមួយ ថ្ងៃវារៈវនបទឬថ្ងៃខ្វាក់ ជាថ្ងៃទីពីរ និង ថ្ងៃឡើងស័ក ជាថ្ងៃទីបី។

ចលនារបស់ព្រះអាទិត្យឆ្លងកាត់កញ្ចុំផ្កាយឬរាសីណាមួយត្រូវការ៣ថ្ងៃឆ្លងកាត់ទើបបានពេញលេញចូលក្នុងរាសីនោះ។ ម្យ៉ាងទៀត រាសីនីមួយៗមិនមែនចែកកញ្ចុំផ្កាយឲ្យស្មើគ្នានោះទេ។ មានន័យថា ការចែកជាចម្រៀករង្វង់ឬរាសីចក្រសម្រាប់កញ្ចុំផ្កាយនីមួយៗជាការសន្មតតាមបែបតារាសាស្ត្រក្នុងការគណនាថ្ងៃខែឆ្នាំ ចន្ទ្រគ្រាស និង សូរ្យគ្រាស ជាដើម។

ថ្ងៃទី១ ព្រះអាទិត្យចាកចេញពីកញ្ចុំផ្កាយខែមីនាឬមីនរាសីចូលមកក្នុងកញ្ចុំផ្កាយខែមេសាឬមេសរាសី។ ថ្ងៃទី២ ព្រះអាទិត្យស្ថិតនៅពាក់កណ្តាលរវាងរាសីទាំង២ (មីនរាសីនិងមេសរាសី) ចំណែកថ្ងៃទី៣ជាថ្ងៃដែលព្រះអាទិត្យចូលពេញក្នុងមេសរាសី។ វេលាដែលព្រះអាទិត្យចូលពេញក្នុងរាសីចក្រនេះគេហៅថ្ងៃឡើងស័ក។ ប្រក្រតិទិនខ្មែរកំណត់ស័កចំនួន១០ ៖ ឯកស័ក, ទោស័ក, ត្រីស័ក, ចតុស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នពស័ក និង សំឫទ្ធិស័ក។

 ស័កនេះប្រើជាមួយឆ្នាំ ហើយ មានប្រព័ន្ធគោល៦០ឆ្នាំជា១ជុំ។ ឧទាហរណ៍ គ្រិស្តសករាជ២០១៥ត្រូវនឹងឆ្នាំមមែសប្តស័ក; ដូច្នេះ គេត្រូវរង់ចាំដល់៦០ឆ្នាំទៀត ទើបចូលមកដល់ឆ្នាំមមែសប្តស័កវិញ៕

ប្រភព៖ realitycambodia

Share this

Related Posts

Previous
Next Post »